ច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា

ជំពូកទី ២ ចៅក្រម

ផ្នែកទី ៤ ប្រាក់បៀវត្ស ប្រាក់បំណាច់ផ្សេងៗ ប្រាក់រង្វាន់ និងការឈប់សម្រាក

មាត្រា ១៦.-

	ចៅក្រមត្រូវមានរបបឈប់សម្រាកប្រចាំឆ្នាំចំនួន ៣០ (សា​ម​​សិប) ថ្ងៃ បន្ថែមពីលើថ្ងៃឈប់សម្រាកដែលកំណត់ដោយរាជរដ្ឋាភិបាល ។ រយៈពេលធ្វើការដែលនាំឲ្យមានសិទ្ធិឈប់​សម្រា​ក​​​​ប្រចាំឆ្នាំនេះត្រូវគិតចាប់ពីថ្ងៃទី ១ ខែ មករា ។
        ចៅក្រមអាចសុំឈប់សម្រាកជាច្រើនដងក៏បាន ឬឈប់​សម្រាក​តែម្តងក្នុងមួយឆ្នាំក៏បាន ។ ការឈប់សម្រាកនេះ អាចបន្តរហូតផុតខែ កុម្ភៈ នៃឆ្នាំបន្ទាប់បាន ។
        ការសុំឈប់សម្រាកប្រចាំឆ្នាំ ត្រូវស្នើសុំទៅប្រធានសាលាជម្រះ​ក្តីឲ្យបានយ៉ាងតិច ៣(បី) ខែ មុនពេលឈប់សម្រាក ។
        ចៅក្រមជាស្ត្រីមានសិទ្ធិឈប់សម្រាកលំហែមាតុភាពចំនួន ៩០ (កៅសិប) ថ្ងៃ ។
        រយៈពេលនៃការឈប់សម្រាកខាងលើនេះ ចៅក្រមត្រូវទទួលបានប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារនិងប្រាក់បំណាច់ផ្សេងៗទៀត ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore