ក្រមរដ្ឋប្បវេណី
គន្ថីទី ៧ ញាតិ
ជំពូកទី ៣ អាពាហ៍ពិពាហ៍
ផ្នែកទី ៤ ការលែងលះគ្នា
កថាភាគទី ១ មូលហេតុនៃការលែងលះគ្នា
មាត្រា ៩៧៨.- មូលហេតុនៃការលែងលះគ្នា
១- ប្តី ឬ ប្រពន្ធ អាចដាក់ពាក្យបណ្ដឹងលែងលះគ្នាបាន តែក្នុងករណីដែលកំណត់ខាងក្រោមនេះ :
ក- បើបានប្រព្រឹត្តអំពើផិត ទៅលើសហព័ទ្ធ ។
ខ- បើបានបោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ ។
គ- បើមិន ដឹងច្បាស់ថាសហព័ទ្ធស្លាប់ ឬ រស់ អស់រយៈពេលជាង ១ (មួយ) ឆ្នាំ ។
ឃ- បើសហព័ទ្ធ បានរស់នៅបែកគ្នាជាបន្តបន្ទាប់ អស់រយៈពេលជាង ១ (មួយ) ឆ្នាំ ផ្ទុយនឹងគោលបំណងនៃអាពាហ៍ពិពាហ៍ ។
ង- ករណីផ្សេងទៀតដែលទំនាក់ទំនងអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទាន ឡើងវិញ បាន ។
២- ទោះបីជាក្នុងករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះក៏ដោយប្រសិនបើយល់ឃើញថា ការលែងលះគ្នានោះនឹងបណ្តាលឱ្យការទ្រទ្រង់ជីវភាពរបស់សហព័ទ្ធ ឬ កូន ក្រលំបាកយ៉ាងខ្លាំង ឬ មានការឈឺចាប់ដែលពុំអាចទ្រាំទ្រ បាន តុលាការអាចច្រានចោលការទាមទារលែងលះគ្នា ដោយពិចារណាទៅលើស្ថានភាពទាំងឡាយបាន ។
៣- ក្នុងករណីដែលមានមូលហេតុដូច បានកំណត់នៅក្នុងចំណុច ឃ ឬ ចំណុច ង នៃកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើយល់ឃើញថា ការទាមទារនោះផ្ទុយនឹងភាពសុចរិត ដោយជនដែលទាមទារឱ្យលែងលះគ្នានោះ ធ្វេសប្រហែសយ៉ាងខ្លាំង ក្នុងការសហប្រតិបត្តិ និង ជួយសង្គ្រោះចំពោះសហព័ទ្ធ តុលាការអាចច្រានចោលការទាមទារលែងលះគ្នានោះ ដោយឆន្ទានុសិទ្ធិបាន ។