ច្បាប់ស្តីពី ក្ស័យធន
ជំពូកទី ៧ ការជម្រះបញ្ជី និងការទូទាត់សិទ្ឋិលើបំណុល
១ - ប្រាក់ដែលទទួលបានពីការជម្រះបញ្ជីទ្រព្យសម្បត្តិកូនបំណុល ត្រូវប្រើប្រាស់សម្រាប់ទូទាត់បណ្តឹងទាមទារតាមលំដាប់ដូចខាងក្រោមនេះ ៖
ក - ប្រាក់បៀវត្យបុគ្គលិក និងនិយោជិតប្រាក់បំណាច់របស់អភិបាលបណ្តោះអាសន្ន សេវារដ្ឋបាល និងប្រាក់ចំណាយប្រដាប់ក្តី
ខ - បណ្តឹងទាមទារដែលមានកិច្ចធានារហូត ដល់ត្រឹមកម្រិតខ្ពស់នៃតម្លៃនៃផ្នែកដែលមានកិច្ចធានាក្នុងបណ្តឹងទាមទារដូច បានកំណត់ក្នុងមាត្រា ២៦ នៃច្បាប់នេះ ឬ ថ្លៃលក់សុទ្ធ ដែលបានមកពីការលក់ទ្រព្យធានានេះ
គ - ពន្ធដារបស់រដ្ឋ ដែលមិនបានតម្កល់លិខិតជូនដំណឹង
ឃ - បណ្ដឹងទាមទារគ្មានកិច្ចធានាទាំងអស់ដែលបានទទួលស្គាល់ ។
២ - ចំពោះបណ្តឹងទាមទាដែលកំណត់នៅក្នុងចំណុចទី១ -ខ ទឹកបានៃបណ្ដឹងទាមទារទាំងនេះ ដែលលើសពីកម្រិតដែលចែងក្នុងចំណុចទាំងនេះនឹង មានសិទ្ធិទទួលការទូទាត់
ដូចគ្នានឹងបណ្តឹងទាមទារទូទៅ ដែលគ្មានកិច្ចធានាតាមចំណុចទី ១-ឃ។
៣ - ប្រាក់ថ្លៃលក់ដែលនៅសល់ពីការបែងចែក បន្ទាប់ពីការទូទាត់បណ្តឹងទាមទារទាំងអស់ដែលមានចែងក្នុងចំណុចទី ១ ត្រូវប្រគល់ទៅឱ្យ កូនបំណុល ។