ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ១ បទប្បញ្ញត្តិទូទៅ
ជំពូកទី ៤ ប្រាក់ប្រដាប់ក្តី
ផ្នែកទី ១ អត្ថន័យ និង ប្រភេទនៃប្រាក់ប្រដាប់ក្តី
មាត្រា ៦៣.- ប្រាក់ប្រដាប់ក្តីភាគី
ក្រៅពីការកំណត់នៅក្នុងមាត្រា ៦១ (ពន្ធដាក់ពាក្យសុំ) និង មាត្រា ៦២ (ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ) ខាងលើនេះ ចំនួនទឹកប្រាក់ដែលតុលាការកំណត់ថាសមរម្យ ដោយគិតពិចារណានូវលក្ខណៈនៃរឿងក្តី ឬ លទ្ធភាពទ្រព្យធនរបស់ភាគី ជាអាទិ៍ ក្នុងចំណោមការកំណត់ក្នុងចំណុចខាងក្រោមនេះ ក៏ត្រូវចាត់ទុកថាជាប្រាក់ប្រដាប់ក្តីដែរ ៖
ក-ថ្ងៃធ្វើលិខិត ដូចជា លិខិតពាក្យបណ្តឹង លិខិតពាក្យសុំផ្សេងទៀត ឬ ឯកសារផ្សេងៗ ដូចជា ឯកសារត្រៀម ជាអាទិ៍ និង ថ្ងៃដាក់ឯកសារនោះទៅតុលាការ ។
ខ-សោហ៊ុយធ្វើដំណើរ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និង សោហ៊ុយស្នាក់នៅសម្រាប់ភាគី និងអ្នកតំណាង ដើម្បីបង្ហាញខ្លួនតាមកាលបរិច្ឆេទដែលបានកំណត់ ។
គ-សោហ៊ុយផ្សេងទៀត ដែលតុលាការទទួលស្គាល់ថាជាសោហ៊ុយចាំបាច់សម្រាប់ការអនុវត្តនូវនីតិវិធីបណ្ដឹង ។