ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ១ បទប្បញ្ញត្តិទូទៅ
ជំពូកទី ៤ ប្រាក់ប្រដាប់ក្តី
ផ្នែកទី ១ អត្ថន័យ និង ប្រភេទនៃប្រាក់ប្រដាប់ក្តី
មាត្រា ៦០.- ការគណនាតម្លៃកម្មវត្ថុនៃបណ្ដឹង ការគណនាតម្លៃក្នុងករណីបណ្តឹងទាមទារច្រើនចំណុច
១- តម្លៃកម្មវត្ថុនៃបណ្តឹងត្រូវបានគណនា ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ដែលបានទាមទារក្នុងបងនោះ ។ ក្នុងករណីដែលការទាមទារច្រើនចំណុចក្នុងបណ្តឹងតែមួយ តម្លៃសរុបនៃការទាមទារទាំងនោះ ត្រូវបានចាត់ទុកជាតម្លៃកម្មវត្ថុនៃបណ្ដឹង ។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះការទាមទារនីមួយៗ ក្នុងករណីដែលផលប្រយោជន៍ដែលបានទាមទារ មានលក្ខណៈដូចគ្នាចំពោះការទាមទារនីមួយៗនោះ ។
២- ក្នុងករណីដែលការទាមទារលើផលសំណងនៃការខូចខាត ប្រាក់ធានាសងក្នុងករណីបំពានកិច្ចសន្យា ឬ សោហ៊ុយ គឺជាកម្មវត្ថុបន្ទាប់បន្សំនៃបណ្តឹង នោះតម្លៃទាំងនោះមិនត្រូវបូកសរុបលើការគណនាតម្លៃកម្មវត្ថុនៃបណ្ដឹងឡើយ ។
៣- ក្នុងករណីដែលមានការពិបាកក្នុងការគណនាតម្លៃដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវកំណត់តម្លៃនោះ ដោយឆន្ទានុសិទ្ធិសមហេតុផល ។ ក្នុងករណីដែលតម្លៃនោះមិនអាចគណនាបានទេ នោះត្រូវចាត់ទុកថា មានចំនួន ៥.៥០០.០០០ (ប្រាំលានប្រាំសែន) រៀល ។