ក្រមរដ្ឋប្បវេណី

គន្ថីទី ៥ កិច្ចសន្យាសំខាន់ៗ និង អំពើអនីត្យានុកូល

ជំពូកទី ១៣ ការសះជា

មាត្រា ៧២៨.- ការភាន់ច្រឡំដែលទាក់ទងទៅនឹងសិទ្ធិដែលជាកម្មវត្ថុនៃវិវាទ ជាអាទិ៍

	ទោះបីជាក្នុងករណីដែល បានសះជា ដោយភាគីម្ខាងភាន់ច្រឡំអំពីម្ចាស់សិទ្ធិ ឬ អង្គហេតុដែលជាមូលដ្ឋាននៃការគណនាតម្លៃនៃកម្មវត្ថុក៏ដោយ ប្រសិនបើការសះជានោះបានធ្វើដោយសម្បទានគ្នាទៅវិញទៅមក អំពីម្ចាស់សិទ្ធិ ឬ អត្ថិភាព នត្ថិភាពនៃអង្គហេតុ ឬ ការវាយតម្លៃ ជាអាទិ៍ ភាគីពុំអាច យកមូលហេតុនៃការភាន់ច្រឡំពីម្ចាស់សិទ្ធិ ឬ អត្ថិភាពនត្ថិភាពនៃអង្គហេតុ ឬ ការវាយតម្លៃ ជាអាទិ៍ មកលុបចោលការសះជាបានឡើយ ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore