ក្រមព្រហ្មទណ្ឌ ឆ្នាំ ២០១០

គន្ថីទី ២ បទល្មើសប្រឆាំងនឹងបុគ្គល

មាតិកាទី ២ ការប៉ះពាល់ដល់មនុស្ស

ជំពូកទី ៣ ការបំពានខាងផ្លូវភេទ

ផ្នែកទី ២ ការបំពានខាងផ្លូវភេទដទៃទៀត

មាត្រា ២៥០.- បទរុកកួនខាងផ្លូវភេទ

	អំពើរុកកួនខាងផ្លូវភេទ គឺជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឱ្យធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ។
    អំពើរុកកួនខាងផ្លូវភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore