ក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧

គន្ថីទី ៧ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ដីកាកោះហៅ និងដីកាជូនដំណឹង

មាតិកាទី ១ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់

ជំពូកទោល ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់

មាត្រា ៤៥៩.- ការប្រគល់ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដោយអាជ្ញាសាលា

	ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ក៏អាចត្រូវបានប្រគល់ដោយអាជ្ញាសាលាបានដែរ ។
	អាជ្ញាសាលាត្រូវប្រើគ្រប់មធ្យោបាយដើម្បីប្រគល់ដីកានេះឱ្យជនជាប់ចោទដោយផ្ទាល់ដៃ ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore