ក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧
គន្ថីទី ៧ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ដីកាកោះហៅ និងដីកាជូនដំណឹង
មាតិកាទី ១ ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់
ជំពូកទោល ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់
មាត្រា ៤៥៨.- ការប្រគល់ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដោយព្រះរាជអាជ្ញា
ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់អាចត្រូវប្រគល់ឱ្យជនជាប់ចោទដោយផ្ទាល់ដៃដោយព្រះរាជអាជ្ញា ។
ក្នុងករណីនេះ ព្រះរាជអាជ្ញាប្រគល់ចុងដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដល់ជនជាប់ចោទ ។ ព្រះរាជអាជ្ញាចុះនិទ្ទេសស្តីពីកាលបរិច្ឆេទ និងទីកន្លែងប្រគល់ដីកានៅលើដើមដីកា ។ ជនជាប់ចោទចុះហត្ថលេខានៅលើដើមដីកានេះ ។