ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិនិយោគ២០០៣
ក្នុងរយៈពេល ០៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានសំណើវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវចេញវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌឬលិខិតបដិសេធទៅឱ្យអ្នកស្នើសុំ ។
ប្រសិនបើសំណើវិនិយោគផ្តល់ជូននូវព័ត៌មានទាំងអស់ដែលតម្រូវដោយអនុក្រឹត្យ និងប្រសិនបើសកម្មភាពដែលបានស្នើសុំពុំមានបញ្ជាក់នៅក្នុងបញ្ជីគម្រោងហាមឃាត់ដែលមានចែងនៅក្នុងអនុក្រឹត្យទេនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវចេញវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌ ។ ផ្ទុយទៅវិញ បើសំណើវិនិយោគនោះពុំឆ្លើយតបតាមលក្ខខណ្ខខាងលើនោះទេ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវចេញលិខិតបដិសេធជូនទៅអ្នក
ស្នើសុំ ។
វិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌត្រូវបញ្ជាក់ឱ្យ បានច្បាស់លាស់ពីការយល់ព្រម ការអនុញ្ញាត ការជំរះបញ្ជី អាជ្ញាប័ណ្ណ លិខិតអនុញ្ញាតឬបញ្ជិកានានា ដែលត្រូវជាតម្រូវការសម្រាប់ដំណើរការគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួមទាំងបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកក្នុងការចេញលិខិតយល់ព្រមការជំរះបញ្ជី អាជ្ញាប័ណ្ណលិខិតអនុញ្ញាតឬបញ្ជិកាទាំងនោះផង ។ វិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌត្រូវបញ្ជាក់ផងដែរនូវការលើកទឹកចិត្តនានា ដែលគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានសិទ្ធិទទួល ដូចមានចែងក្នុងមាត្រា ១៤ ថ្មី នៃច្បាប់នេះ និងការទទួលស្គាល់លើលក្ខន្តិកៈនៃនីតិបុគ្គលដែលជាអ្នកអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
ប្រសិនបើក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាខកខានពុំបានចេញវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌឬលិខិតបដិសេធក្នុងរយៈពេល ៣ថ្ងៃ (បី) នៃថ្ងៃធ្វើការទេ វិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌត្រូវ បានចាត់ទុកថា បានយល់ព្រមដោយស្វ័យប្រវត្តិ តាមទម្រង់ដូចមានកំណត់ដោយអនុក្រឹត្យ ។
ក្រុមប្រឺក្សាអភិវឌ្ឍន៍កម្ពុជាត្រូវទទួលយកនូវអាជ្ញាប័ណ្ណទាំងអស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដូចមានចែងក្នុងវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌ ជំនួសមុខឱ្យអ្នកស្នើសុំ ។
រាល់ស្លាប័នមានសមត្ថកិច្ចរបស់រដ្ឋាភិបាលដែលទទួលបន្ទុកចេញលិខិតអនុញ្ញាតការជំរះបញ្ជី ររាជ្ញាប័ណ្ណ លិខិតយល់ព្រមឬបញ្ជិកាដែលមានវាយបញ្ជាក់នៅក្នុងវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌ ត្រូវចេញឯកសារទាំងនេះ យ៉ាងយូរបំផុតអោយបានមុន ២៨ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបវិច្ឆេទនៃវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌ ។
មន្ត្រីរាជការណាមួយដែលខកខានពុំ បានឆ្លើយតបទៅខឹងពាក្យស្នើសុំដោយគ្មានមូលហេតុត្រឹមត្រូវតាមកាលកំណត់ ត្រូវផ្តន្ទាទោសតាមច្បាប់ ។
ក្នុងរយៈពេល ២៨ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជាចេញវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ។ ការចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ មិនមែនជាការលើកលែងឱ្យគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចផុតពីការទទួលទូវលិខិតអនុញ្ញាតនាដែលត្រស្ទងស្ថាប័នមានសមត្ថកិច្ច បានកំណត់ឡើយ ។ ទោះប៊ីផុតរយៈពេល ២៨ថ្ងៃដូចមានចែងក្នុងកថាខណ្ឌ ខាងលើក៏ដោយ រាល់ស្ថាប័នមានសមត្ថកិច្ចត្រូវតែចេញលិខិតអនុញ្ញាតតាមការកំណត់ដោយច្បាប់និងបទប្បញ្ញត្តិនានា ។ កាលបរិច្ឆេទនៃការចេញជូននូវវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរគឺជាកាលបរិច្ឆេទនៃការចាប់ផ្តើមគម្រោងវិថិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
រាល់លិខិតបដិសេធត្រូវមានបញ្ជាក់មូលហេតុច្បាស់លាស់ពីការមិនអាចទួលសំណើវិនិយោគរួមទាំងព័ត៌មានបន្ថែម ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាអាចចេញវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌបាន ។