សេចក្តីសម្រេចស្តីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា"តំបន់ក្រហម" "តំបន់លឿងទុំ" និង "តំបន់លឿង" ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចលេខ ៥៤ សសរចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១

មាត្រា ២.-

	វិធានការដែលត្រូវអនុវត្តចំពោះនភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ" និង "តំបន់លឿង" មានដូចខាងក្រោម៖ 
      “តំបន់ក្រហម” មានដូចតទៅ៖
        ១- ខណ្ឌទួលគោក ៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ។
        ២- ខណ្ឌដង្កោ ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និង​ ភូមិសំបូរ) ។
        ៣- ខណ្ឌមានជ័យ ៖ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ។
        ៤- ខណ្ឌឫស្សីកែវ ៖ សង្កាត់ទួលសង្កែទី១ ។
        ៥- ខណ្ឌពោធិ៍សែនជ័យ ៖​ សង្កាត់ចោមចៅទី១ ។
       “តំបន់លឿងទុំ" មានដូចតទៅ៖
        ១- ខណ្ឌចំការមន ៖ សង្កាត់ទូលទំពូងទី២ សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦) ។
        ២- ខណ្ឌដូនពេញ ៖ សង្កាត់ផ្សារកណ្តាលទី១ សង្កាត់ផ្សារកណ្តាលទី២ និងសង្កាត់ផ្សារចាស់ ។
        ៣- ខណ្ឌ៧មករា ៖ សង្កាត់អូរឫស្សីទី១ សង្កាត់អូរឫស្សីទី២ សង្កាត់អូរឫស្សីទី៣ សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦) ។
        ៤- ខណ្ឌទូលគោក ៖ សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧) ។
        ៥- ខណ្ឌដង្កោ ១ សង្កាត់ព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបូរ)។
        ៦- ខណ្ឌមានជ័យ ៖ សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ។
       ៧-ខណ្ឌឫស្សីកែវ ៖ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ។
        ៨- ខណ្ឌសែនសុខ ៖ សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង ។
        ៩- ខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១ ។
       ១០- ខណ្ឌជ្រោយចង្វារ ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ។
       ១១- ខណ្ឌព្រែកព្នៅ ៖ សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល) សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករកា (ភូមិគោករកា ភូមិអណ្តូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្ជូផ្អែម) ។
        ១២- ខណ្ឌច្បារអំពៅ ៖ សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ (លើកលែងតំបន់បុរីប៉េងហួតបឹងស្ងោរ) ។
        ១៣- ខណ្ឌបឹងកេងកង ៖ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ទូលស្វាយព្រៃទី១ ។
        ១៤- ខណ្ឌកំបូល ៖ សង្កាត់កន្ទោក (ភូមិកន្ទោកជើង) និងសង្កាត់ស្នោរ (ភូមិទូលលៀប) ។
       “តំបន់លឿង" មានដូចតទៅ៖
        ១- ខណ្ឌចំការមន ៖ សង្កាត់ទូលទំពូងទី១ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់​ (លើកលែងភូមិ៩ និងភូមិ១៦) ។
        ២- ខណ្ឌដូនពេញ ៖ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ សង្កាត់បឹងរាំង សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ។
        ៣- ខណ្ឌ៧មករា ៖ សង្កាត់អូរឫស្សីទី៤ សង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់បឹងព្រលឹត (លើកលែងភូមិ៤ ភូមិ៥ និងភូមិ៦)។
        ៤- ខណ្ឌទួលគោក ​៖ សង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ។
        ៥- ខណ្ឌដង្កោ ៖ សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួសសង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។
        ៦- ខណ្ឌឫស្សីកែវ ៖ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែទី២ ។
        ៧- ខណ្ឌសែនសុខ ៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃួញ និងសង្កាត់ក្រាំងធ្នង់ ។
        ៤- ខណ្ឌពោធិ៍សែនជ័យ ៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម និងសង្កាត់កាកាបទី២ ។
        ៤- ខណ្ឌជ្រោយចង្វារ ៖ សង្កាត់ព្រៃតាសេក សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង ។
       ១០- ខណ្ឌព្រែកព្នៅ ៖ សង្កាត់សំរោង សង្កាត់ពង សង្កាត់ព្រែកព្នៅ (លើកលែងភូមិព្រែកព្នៅ ភូមិកណ្តាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល) សង្កាត់ពញាពន់ (លើកលែងភូមិធំត្បូង) និងសង្កាត់គោករកា (លើកលែងភូមិគោករកា ភូមិអណ្តូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍
និងភូមិក្ខុម) ។
        ១១- ខណ្ឌច្បារអំពៅ ៖ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី និងសង្កាត់និរោធ (តំបន់បុរីប៉េងហួតបឹងស្ងោរ) ។
        ១២- ខណ្ឌបឹងកេងកង ៖ សង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក និងសង្កាត់ទូលស្វាយព្រៃទី២ ។
        ១៣- ខណ្ឌកំបូល ៖ សង្កាត់កំបូល សង្កាត់ឳឡោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ សង្កាត់ប្រទះឡាង សង្កាត់កន្ទោក (លើកលែងភូមិកន្ទោកជើង) និងសង្កាត់ស្លោរ (លើកលែងភូមិទូលលៀប) ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore