ច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រ្យសម្បត្តិរដ្ឋ
ជំពូកទី ៤ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
ផ្នែកទី២ វិធាននិងនីតិវិធីនៃការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ
ទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានប្រគល់ឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវកាន់កាប់និងប្រើប្រាស់ ដោយអនុលោមតាមប្រភេទនៃទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាកិច្ចដំណើរការការងារជាផលប្រយោជន៍សាធារណៈ និង/ឬសេវាសាធារណៈក្រោមសមត្ថកិច្ចនៃស្ថាប័នរបស់ខ្លួន។
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវកាន់កាប់និងប្រើប្រាស់ ដោយអនុលោមតាមគោលបំណងនៃការបម្រើប្រយោជន៍សាធារណៈឬសេវាសាធារណៈ ដោយត្រូវមានលក្ខណៈបណ្តោះអាសន្ន មិនទៀង និងអាចដកហូតវិញបាន។
ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវកាន់កាប់និងប្រើប្រាស់ ដោយអនុលោមតាមវិធាននិងនីតិវិធី ដែលអនុវត្តចំពោះទ្រព្យនោះ ។