ច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រ្យសម្បត្តិរដ្ឋ
ជំពូកទី ២ អំពីទ្រព្យសម្បត្តិរដ្ឋ
ផ្នែកទី១ ប្រភពនៃទ្រព្យសម្បត្តិរដ្ឋ
ទ្រព្យសម្បត្តិរដ្ឋដោយមនុស្សជាតិ ជាទ្រព្យសម្បត្តិរដ្ឋ ដែលបង្កើតឡើងដោយអំពើរបស់មនុស្ស មានជាអាទិ៍៖
ក. ទ្រព្យសម្បត្តិដែលជាបេតិកភណ្ឌវប្បធម៌ សំណង់ប្រវត្តិសាស្រ្ត រមណីយដ្ឋានប្រវត្តិសាស្ត្រ សំណង់សាសនាប្រាង្គប្រាសាទ សិលាចារឹក មូលដ្ឋានការពារប្រទេស ។
ខ. ទ្រព្យសម្បត្តិដែលទទួលបានតាមរយៈលទ្ធកម្មនៃកម្មសិទ្ធិ មកជាទ្រព្យសម្បត្តិរដ្ឋ ដោយប្រើប្រាស់ ឬមិនប្រើប្រាស់ថវិការដ្ឋ មានជាអាទិ៍ ការទិញ ការដូរ អស្សាមិករណ៍ ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ការរឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ ព្រមទាំងទ្រព្យសម្បត្តិដែលរដ្ឋទទួលបានដោយមធ្យោបាយស្របច្បាប់ផ្សេងទៀត ។