ច្បាប់ស្តីពីការបង្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
ជំពូកទី ២ អំពើលក់-ដូរមនុស្ស
មាត្រា ១០.- ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ
ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់ណាមួយនៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល :
-ជនរងគ្រោះជាអនីតិជន។
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
ពាក្យថា ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត នៅក្នុងមាត្រានេះ និងមាត្រា ១២ មាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ រួមមាន ការកេងប្រវ័ញ្ចន៍លើពេស្យាកម្មជនដទៃ រូបភាព និងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ សេវា ឬ ពលកម្មដោយបង្ខំទាសភាព ឬ ការអនុវត្តស្រដៀងគ្នានឹងទាសភាព ការបញ្ចាំខ្លួនដោះបំណុលសេវភាពដោយមិនស្ម័គ្រចិត្ត ពលកម្មកុមារ ឬ ការដកហូតសរីរាង្គ ។
ការយល់ព្រមរបស់ជនរងគ្រោះចំពោះគោលដៅដែលមានចែងក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ មិនទាក់ទងនឹងមធ្យោបាយណាមួយដែលមានចែងក្នុងកថាខណ្ឌទី ១ មាត្រា ៨នៃច្បាប់នេះ ដែលត្រូវបានប្រើនោះទេ។ ករណីនេះត្រូវយកទៅអនុវត្តផងដែរ ចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ ។