អនុក្រឹត្យ ស្ដីពី ការរៀបចំ និង ប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល ឆ្នាំ ១៩៩៧

ជំពូក ២ បេសកកម្មនិងរចនាសម្ព័ន្ធ

មាត្រា ៤.-

	ក្រសួងសុខាភិបាល មានរចនាសម្ព័ន្ធដូចតទៅ:
        ១- ថ្នាក់កណ្តាល
        ១.១ ទីស្តីការក្រសួង
        ក- ខុទ្ទកាល័យ
        ខ- អគ្គាធិការដ្ឋាន
        គ- អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
        ឃ- អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល
        ១.២- គ្រឹះស្ថានក្រោមការគ្រប់គ្រងរបស់ក្រសួង មានឋានៈស្មើនាយកដ្ឋាន
        ១- មន្ទីរពេទ្យព្រះបាទនរោត្តម សីហនុ
        ២- មន្ទីរពេទ្យព្រះកុសមៈ
        ៣- មន្ទីរពេទ្យព្រះអង្គឌួង
        ៤- មន្ទីរពេទ្យគន្ធបុប្ផា
        ៥- មន្ទីរពេទ្យកុមារជាតិ
        ៦- មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
        ៧- មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
        ៨- មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
        ៩- មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
        ១០- មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ
        ១១- មជ្ឈមណ្ឌលជាតិផ្តល់ឈាម
        ១២- ឃ្លាំងឱសថកណ្តាល
        ១៣- មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ
        ១៤- មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
        ១៥- វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ
        ១.៣- គ្រឹះស្ថានសាធារណៈ មានឧបនិស្ស័យរដ្ឋបាល ដែលនៅក្រោមអាណាព្យាបាលរបស់ក្រសួង
        - មន្ទីរពេទ្យកាល់ម៉ែត
        ១.៤- គ្រឹះស្ថានសាធារណៈ មានឧបនិស្ស័យសេដ្ឋកិច្ច ដែលនៅក្រោមអាណាព្យាបាលរបស់ក្រសួង
        - សហគ្រាសផលិតឱសថកម្ពុជា
        ​​​​​​​​១.៥ សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ដែលមានអង្គភាពចំណុះ
        - មហាវិទ្យាល័យវេជ្ជសាស្ត្រ
        - មហាវិទ្យាល័យឱសថសាស្ត្រ
        - មហាវិទ្យាល័យទន្តសាស្ត្រ
        - សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ
        ១.៦- គ្រឹះស្ថានដែលមានបេសកកម្មខាងសេវាសាធារណៈ ក្នុងក្របខ័ណ្ឌអនុសញ្ញាគឺ វិទ្យាស្ថានប៉ាស្ទ័រ ។
        ២- អង្គភាពមូលដ្ឋាន
        មន្ទីរសុខាភិបាលខេត្ត - ក្រុង និង រាជធានី
អង្គការលេខរបស់ក្រសួងសុខាភិបាល ជាឧបសម្ព័ន្ធរបស់អនុក្រឹត្យនេះ ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore